ATOMY CHANNEL កម្ពុជា

translation
Home

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តក្រុងបំពាក់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ

ចំនួនស្វែងរក 301 កាលបរិច្ឆេទថត
បោះពុម្ភ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តក្រុងបំពាក់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ
កាលពីវេលាម៉ោង8ព្រឹកថ្ងៃសៅរ៍ ទី30 ខែកក្កដា ឆ្នាំ2022 កន្លងទៅនេះពិធីសម្ពោធដាក់ឱ្យដំណើរការនូវរថយន្តក្រុងដែលមានបំពាក់បរិក្ខារខាវេជ្ជសាស្ត្រសម្រាប់ធ្វើការព្យាបាលចល័តជូនប្រជាជនកម្ពុជាដោយមិនគិតថ្លៃនៅតាមតំបន់ដាច់ស្រយាល។ ពិធីសម្ពោធនេះបានប្រព្រឹត្តិទៅអស់រយៈពេល ជិតមួយម៉ោងនៅក្នុងទីតាំង ដឹព្រេមៀ សេនធ័រ សែនសុខ ស្ថិតនៅក្នុងទឹកដីភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាតូមីកម្ពុជាដោយមានការចូលរួមពីសំណាក់លោក SHING CHUNG SHIK ជាប្រធាននៃមន្ទីរពេទ្យ ប្រេសប៊ីធើរៀន មេឌីខល សេនធើប្រចំានៅប្រទេសកូរ៉េជាមួយប្រតិភូអមដំណើរ លោក YOON YONG SOON ជាប្រធានអង្គការវេជ្ជសាស្ត្រអន្តរជាតិប្រចាំនៅកម្ពុជា ហៅកាត់ថាPMCI លោកLIM HYUNSU និងលោក KIM JUN SUK នាយកសាខានៃក្រុមហ៊ុនអាតូមីកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិកថ្នាក់ដឹកនាំនៃក្រុមហ៊ុនអាតូមីកម្ពុជា និងសមាជិកអាតូមីកម្ពុជាដែលបានអញ្ជើញមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាសរុបជាង3ពាន់នាក់។
ក្នុងសុន្ទរកថាស្វាគមន៍លោក LIM HYUNSU បានលើកឡើងថា«ក្រុមហ៊ុនអាតូមីតែងតែឈរនៅលើគោលការណ៍រួមចំណែកក្នុងសង្គម ហើយអ្វីដែលយើងធ្លាប់ទទួលបានយើងនឹងផ្ដល់ជូនទៅសង្គមដែលកំពុងត្រូវការវិញ»។
គួររំលឹកឡើងវិញផងដែលថាអង្គការPMCI បានបង្កើតមជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងទឹកដីខេត្តបាត់ដំបងតំាងពីឆ្នាំ2013 មកម្លេះ ហើយបានផ្ដល់សេវាកម្មពិនិត្យ ជំងឺមហារីមាត់ស្បូនចាប់តាំងពីឆ្នាំ2018 និងចាប់ផ្ដើមធ្វើបេសកកម្មព្យាបាលចល័តចាប់ពីខែសីហា ឆ្នាំ2020ផងដែរ។ ក្នុងខ្លឹមសារសុន្ទរថារបស់ លោកយូនយ៉ុងស៊ូនបានឱ្យដឹងថាការព្យាបាលចល័តកន្លងមកនៅមានកម្រិតនិងជួបការលំបាកខ្លះដោយសារតែបរិក្ខារវេជ្ជសាស្ត្រនៅមានកម្រិត តែតាមរយៈការផ្តល់ឱ្យរបស់លោកអគ្គនាយក បាក់ ហាន់ហ្គីល ដែលជាស្ថាបនិកក្រុមហ៊ុនអាតូមីតទៅមុខការចុះព្យាបាលចល័តនឹងអាចជួយដល់ប្រជាជនតាមជនបទនឹងប្រព្រឹត្តិទៅបានយ៉ាងពេញលេញជាមិនខាន ហើយសមាជិកនិងអ្នកប្រើប្រាស់ទំនិញអាតូមីទាំងអស់នឹងមានមោទនភាពដោយសារពួកគេបានចូលរួមជួយដល់សង្គមកម្ពុជាតាមរយៈការប្រើប្រាស់ផលិតផលអាតូមី។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានលោកស៊ីនឈុងស៊ីក ដែលជាប្រធានមន្ទីរពេទ្យប្រេសប៊ីធើរៀនប្រចាំនៅប្រទេសកូរ៉េបានលើកឡើងថាកម្ពុជា និងកូរ៉េជាប្រទេសដែលទំនាក់ទំនងល្អតាំងពីយូរណាស់មកហើយដោយកម្ពុជាធ្លាប់បានផ្ដល់ជំនួយដល់កូរ៉េក្នុងអំឡុងសង្គ្រាមកូរ៉េ ហើយកម្ពុជា និងកូរ៉េកាន់តែមានទំនាក់ទំនងល្អថែមទៀតលើគ្រប់វិស័យ ជាពិសេសលោកសង្ឃឹមថាតាមរយៈបេសកកម្មរថយន្តព្យាបាលចល័យមួយនេះដែលអាចថាជាការដឹងគុណដល់កម្ពុជា ហើយធ្វើឱ្យរឹតចំណងមិត្តភាព និងមានការចែករំលែកបទពិសោធន៍លើវិស័យវិជ្ជសាស្រ្តដល់កម្ពុជាផងដែរ។
ពិធីសម្ពោធដាក់ឱ្យដំណើរការនូវរថយន្តក្រុងដែលមានបំពាក់បរិក្ខាវិជ្ជសាស្ត្រសម្រាប់ធ្វើការព្យាបាលចល័តជូនប្រជាជនកម្ពុជាដោយមិនគិតថ្លៃនេះបានបញ្ចប់ទៅនូវក្រោមបរិយាកាសយ៉ាងសប្បាយរីករាយជាមួយការកាត់ខ្សែរបូបង្ហោះប៉េងប៉ោងដើម្បីអបអរសារទរ និងការថតរូបទុកជាអនុស្សាវរីយ របស់អ្នកចូលរួមទាំងអស់ផងដែរ៕

인터넷 익스플로러 사용자는 [도구]-[호환성보기] 를 클릭하여 호환성보기를 해제하여 주시기 바랍니다.

    ចូលប្រើប្រាស់

    Atomy Stream