ATOMY CHANNEL កម្ពុជា

translation
Home

អាតូមីបានឧបត្ថមទឹកប្រាក់ចំនួន5ពាន់លានវ៉ុនមកកាន់កម្ពុជាលើជំនួយផ្នែកសុខាភិបាល

ចំនួនស្វែងរក 1,396 កាលបរិច្ឆេទថត
បោះពុម្ភ

អាតូមីបានឧបត្ថមទឹកប្រាក់ចំនួន5ពាន់លានវ៉ុនមកកាន់កម្ពុជាលើជំនួយផ្នែកសុខាភិបាល


ពិធីប្រគល់រថយន្ដសុខាភិបាលចល័តនេះ ប្រព្រឹត្តិនៅអាគារការិយាល័យអាតូមីនៅស្រុកកុងជូនៅថ្ងៃទី ២៤ ខែមីនា
មានការចូលរួមកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ (PMCI) និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jeonju Presbyterian ។
ជាប្រព័ន្ធដែលមានលទ្ធភាពនៃការពិនិត្យដ៏ទូលំទូលាយ រួមទំាងមានការបង្កើតសាកលវិទ្យាល័យវេជ្ជសាស្រ្ត
និងសាកលវិទ្យាល័យទ្រឹស្តីវិទ្យា ក្នុងកម្មវិធីពិធីប្រគល់រថយន្ដសុខាភិបាលចល័តមានការចូលរួមពី លោកបាក់​ ហានហ្គីល
អគ្គនាយកអាតូមី​​, លោក គីមជុល  ស៊ុង ប្រធានមន្ទីរពេទ្យ នៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រJeonju Presbyterian
និងលោក យន់យ៉ុង ឆាប អគ្គលេខាធិការនៃក្រុមសហប្រតិបត្តិការអន្តរជាតិផ្នែកវេជ្ជសាស្ត្រ។

លោកអគ្គនាយកបាក់​ ហានហ្គីល មានប្រសាន៏ថា, «រថយន្ដសុខាភិបាលចល័តនឹងបម្រើជាអត្ថប្រយោជន៍ផ្នែកសុខាភិបាល
ដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែខ្វះខាត់ការផ្តល់សេវាព្យាបាលសុខភាព។ ខ្ញុំសង្ឃឹមថាការប្រគល់រថយន្ដចល័តនេះ
នឹងជួយដល់ការអភិវឌ្ឍ ផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា»។ លោកអគ្គនាយកបាក់​ ហានហ្គីល បានសន្យាថានិងផ្ដល់ជំនួយជាទឹកប្រាក់
សរុបចំនួន5ពាន់លានវ៉ុន (ប្រហែល 5,000,000 USD) ក្នុងរយះពេល10ឆ្នំាដោយឧបត្ថមក្នុងមួយខែ 5រយលានវ៉ុន
ប្រហែល 500,000 USD) សំរាប់ ប្រតិបត្តិឡានក្រុងចុះពិនិត្យសុខភាពចល័ត។ លោកក៏បានប្រកាសពីផែនការ
បង្កើតសាលារៀនវេជ្ជសាស្ត្រនិងទ្រឹស្ដីវិទ្យាសាស្ដ្រដ៏ទូលំទូលាយនៅប្រទេសកម្ពុជា។ ក្រុមគ្រូពេទ្យចល័តគ្រោងរៀបចំ
និងប្រមូលទិន្នន័យជំងឺតាមតំបន់ដោយចុះទៅដល់ផ្ទាល់ ក៏ដូចជាអប់រំថែរក្សាសុខភាពនិងធ្វើរោគវិនិច្ឆ័យជំងឺ។
ក្រៅពីនេះការពន្យាបាល ពិនិត្យរកជំងឺមហារីកមាត់ស្បូន និងជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយ
ដែលកើតឡើងដោយសារកាំរស្មីអ៊ុលត្រាវីយូនៅកម្ពុជាក៏ត្រូវបានធ្វើឡើងផងដែរ។

អ្នកពាក់ពន្ធ័អាតូមីបានបង្ហើបថា៖« តាមរយៈក្រុមគ្រូពេទ្យចល័ត យើងរំពឹងថានិងមានកិច្ចសហប្រតិបត្តិការល្អ
ជាមួយមណ្ឌលសុខភាពក្នុងស្រុកនីមួយៗ នៅក្នុងប្រទេសកម្ពុជាដើម្បីប្រមូលទិន្នន័យពីបញ្ហាសុខភាព»។
មានរថយន្ដសុខាភិបាលពិនិត្យសុខភាពមហារីកមាត់ស្បូនចំនួន ២ រួចទៅហើយដែលកំពុងប្រតិបត្តិការនៅក្នុងស្រុក។
នៅពេលរថយន្ដក្រុងថ្មីទៅដល់សេវាកម្មពិនិត្យដ៏ទូលំទូលាយជាប្រព័ន្ធដែលគេរំពឹងជាច្រើន។ ក្រុមគ្រូពេទ្យចល័ត
របស់យើងមានបុគ្គលិកចំនួន ២៦ នាក់ដែលជាគ្រូពេទ្យ និងគិលានុបដ្ឋាយិការួមមានរថយន្ដក្រុងពិនិត្យភ្នែក ១
រថយន្តក្រុងពិនិត្យជំងឺទូទៅនិងឡានដឹកបុគ្គលិកពេទ្យមួយគ្រឿង ។
គ្រឿងបរិក្ខាពេទ្យសំខាន់ៗរួមមានកាំរស្មីអ៊ិចចល័តនិងឧបករណ៍ពិនិត្យ ultrasonic ឧបករណ៍បំបែក Centrifugal
និង Auto Edger ។ ទន្ទឹមនឹងនេះ អាតូមីបានប្រគល់ថវិកាចំនួន ១,៥ ពាន់លានវ៉ុន (ប្រហែល ១.៥០០.០០០ ដុល្លារ)
ដល់បុគ្គលិកសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ (PMCI) និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jeonju Presbyterian
កាលពីខែកក្កដាឆ្នាំមុន ដែលពួកគាត់ចុះជួយដល់មណ្ឌលសុខភាពនៅកម្ពុជា។


អត្ថបទដងស្រង់ចេញពីប្រពភព៏ត័មាន គូក មិន​ អ៊ីលបូ ពីប្រទេសកូរ៉េ​
http://m.kmib.co.kr/view.asp?arcid=0015666633

인터넷 익스플로러 사용자는 [도구]-[호환성보기] 를 클릭하여 호환성보기를 해제하여 주시기 바랍니다.

    ចូលប្រើប្រាស់

    Atomy Stream